(១) ការនឹករលឹកប្រៀបបីដូចជាឪពុកនិងកូន ជីតានិងចៅ ទាំងអស់គ្នាសុខសប្បាយទេ? អម្បាញ់មិញមកពីខាងនោះ។ ខាងចុងកុំច្រណែន។ ការពិតគេហាមប៉ះពាល់គ្នា ប៉ុន្ដែអម្បាញ់មិញដូចជាពិបាកហាម ដូចជាការនឹករលឹកគ្នា រវាងឪពុកនិងកូន ឬជីតានិងចៅ។ សង្ឃឹមថាក្រសួងសុខាភិបាលនឹងមិនប្ដឹងយើងអំពីការរំលោភលើវិធានសុខាភិបាលទេ។ អម្បាញ់មិញនេះក្លាយទៅជាបុរសថ្ពាល់ផ្អែម។ នាងៗថើបប្រហែលជា ៣ ដង។ ងាកមកខាងនេះអម្បាញ់មិញដើរទៅហួស ខាងអ្នកមានផ្ទៃពោះ ៥៩៦ នាក់ ដែលបានមកចូលរួមថ្ងៃនេះ។ មានរឿងចម្លែកមួយ គួរនិយាយឲ្យហើយ។ អម្បាញ់មិញពរចៅម្នាក់ ហើយទើបបាន៣ ខែទេ ក៏បានសួរទៅម្ដាយ … បានដឹងរឿង (ខ្ញុំ)បានសួរបញ្ជាក់ កាលដែលឆ្លងទន្លេហ្នឹងគេបានប្រាក់ទៅឲ្យឬអត់? (ថាបាន) ប៉ុន្ដែមានរឿង១ ប្ដីទៅការប្រពន្ធ(ទៀត) នៅថ្ងៃទី១ ខាងមុខនេះ។ កូន៣ ទៅហើយ ប្ដីទៅការប្រពន្ធ។ អញ្ចឹងទេ លោកប្ដីអើយ! អត់ទាន់ការទេ វិលមករកកូនយើង។ វាអត់មានអីច្បាស់លាស់ជាងប្រពន្ធយើងដែលមានកូនបីហើយទេ។ អញ្ចឹងប្រសិនបើបានលឺពូនិយាយ ក្មួយត្រឡប់មកវិញមក …។ និទានរឿង ទាហានប្រពន្ធបី ឥឡូវ និទានរឿងមួយសិនចុះ។ កាលពីមុននិយាយពីរឿងព្រះរាជាព្រះអង្គចង់ដឹងថា មន្ដ្រីរបស់ព្រះអង្គមានខ្លាចប្រពន្ធប៉ុន្មានអ្នក។អ្នកអត់ខ្លាចមានប៉ុន្មានអត់ខ្លាចមានប៉ុន្មាន។ ប៉ុន្ដែឥឡូវចង់និទានពីមេទាហានម្នាក់ដែលជាមេកងតូចទេ មានទាហានប្រហែល … Continue reading សេចក្ដីដកស្រង់ប្រសាសន៍ សម្ដេចតេជោ ហ៊ុន សែន សំណេះសំណាលជាមួយកម្មករ និយោជិត នៅរោងចក្រ ម៉ាវ៉ល ហ្កាមិន (Marvel Garment) ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed